(ភ្នំពេញ)៖ បុរសជនជាតិអាមេរិកកាំងម្នាក់ ជាប្រធានប្រតិបត្តិហោះហើរ (CEO local Private Airline Aero Cambodia) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសពីបទ ទិញពេស្យាចារកុមារ និងបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ។ ប៉ុន្តែក្រោយការសួរដេញដោលពេញមួយថ្ងៃ លោកចៅក្រម ឃី ឆៃ សម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះវិញ។
ជនជាប់ចោទឈ្មោះ Brian naswall អាយុ៥៣ឆ្នាំ។
គួររំលឹកថា លោក Brian naswall ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យចាប់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ក្រោយពីអាជ្ញាធររកឃើញកំហុសរបស់គាត់ ក្នុងការប្រព្រឹត្តការរួមភេទជាមួយក្មេងស្រីៗពីអាយុ១២ឆ្នាំ ដល់១៤ឆ្នាំ ដោយការទិញ នឹងទឹកប្រាក់ពី១៥ដុល្លារដល់២០ដុល្លារ ដោយមានក្មេងស្រី យ៉ាងតិច៩នាក់ បានប្ដឹងលោក Brian naswall ក្នុងអំឡុងឆ្នាំ២០១៥កន្លងទៅ៕