(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនមានបច្ចេកវិទ្យាឈានមុខគេតាមរយៈការខិតខំប្រឹងប្រែងច្នៃបង្កើតនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូន ពិសេសផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយអតិថិជន នឹងដៃគូពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីផ្តល់នូវ ដំណោះស្រាយដែលល្អបំផុត ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពិភពលោក នាសម័យបច្ចុប្បន្ននេះ។
ដើម្បីជាការតបស្នងចំពោះអតិថិជនដែលធ្វើឲ្យក្រុមហ៊ុនទទួលបាននូវភាពល្បីល្បាញ និងជោគជ័យដូចសព្វថ្ងៃនេះ ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ដែលមានបណ្តាញចែកចាយ និងអ្នកតំណាងលក់ទូទាំង ២៥ខេត្តក្រុងនៅកម្ពុជា បច្ចុប្បន្នមានការផ្តល់ជូនដ៏ពិសេស គឺការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើគ្រប់ផលិតផលទាំងអស់។
សម្រាប់អតិថិជន អាចទិញនូវផលិតផលដែលលោកអ្នកពេញចិត្តប្រកបដោយភាពសប្បាយរីករាយ ក្នុងតម្លៃមួយរឹតតែពិសេសមិនគួរអោយជឿ នឹងមិនធ្លាប់មានពីមុន។
ពាក់ព័ន្ធទៅនឹងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ លោក Cody ប្រធានផ្នែកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់បន្ត (retail manager) របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានឲ្យដឹងថា «ការផ្តល់ជូនពិសេសនេះ គឺដើម្បីអោយអតិថិជនទាំងអស់ ទាំងអតិថិជនដែលធ្លាប់ប្រើប្រាស់ស្មាតហ្វូន នឹងអតិថិជនដែលទើបតែមានបំណងចង់ប្រើប្រាស់ស្មាតហ្វូនលើកដំបូង មានឱកាសទទួលបាននូវអ្វីដែលល្អ ពិសេស ងាយស្រួលប្រើប្រាស់ មិនស្មុគស្មាញច្រើន បច្ចេកវិទ្យាថ្មីៗគុណភាពល្អ និយាយរួមគឺផ្តល់នូវបទពិសោធន៍ដែលល្អៗនៅក្នុងជីវិត និងស្ទីលថ្មីៗ មិនច្រំដែល»។
លោកបន្ថែមថា «ពេលនេះវារឹតតែពិសេសថែមទៀត ដោយសារតែក្រុមហ៊ុនបញ្ចុះតម្លៃលើទូរស័ព្ទគ្រប់ម៉ូឌែល គិតចាប់ពីថ្ងៃទី ៦ខែឧសភា ឆ្នាំ២០១៦នេះតទៅ ដោយគ្មានកំណត់នូវការបរិច្ឆេទនៃការបញ្ឈប់ប្រូមូសិនពិសេសនេះ។ រកឯណាបាន ទូរស័ព្ទមានគុណភាពល្អ ស្អាត ទាន់សម័យហើយ ថែមទាំងតម្លៃសមរម្យទៀត ខ្ញុំគិតថា មិនអាចទេ មិនងាយរកបានទេ ដូច្នេះខ្ញុំសង្ឃឹមថាអតិថិជនទាំងអស់ពិតជាមិនបណ្តោយឲ្យឱកាសដ៏កម្ររកបាន នេះកន្លងផុតនោះទេ»។
យោងតាមសំដី នឹងការរៀបរាប់របស់ លោក Cody, ប្រធានផ្នែកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់បន្ត (retail manager) របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាខាងលើនេះ បានបង្ហាញឲ្យឃើញពីឆន្ទៈ នឹងភាពជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុន Huawei នឹងទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់អតិថិជនទាំងអស់ មិនថានៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តក្នុងការទទួលយក នូវការផ្តល់ជូនពិសេសនេះ ពិសេសទាំងផលិតផល ពិសេសទាំងតម្លៃ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh
សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖
Facebook: facebook.com/HuaweiDevice ,Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice ,
Instagram: https://instagram.com/huaweiconsumer
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង ,ទូរស័ព្ទលេខ៖ 010 44 99 06
និងអ៊ីមែល៖ [email protected]