(ភ្នំពេញ)៖ លោក ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានប្រគេនស៊ីម៉ង់ត៍១០តោន និងទេយ្យទានជាច្រើនមុខទៀត ដល់ព្រះចៅអធិការវត្តអម្ពរវ័ន ហៅវត្តព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។
សកម្មភាពមនុស្សធម៌ចូលរួមក្នុងផ្នែកពុទ្ធិចក្រនេះបានធ្វើឡើង ដឹកនាំដោយលោក គឹម រស្មី ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារ ចុះពង្រឹងសង្កាត់ព្រែកថ្មី រួមជាមួយអាជ្ញាធមូលដ្ឋានមួយចំនួនទៀតផងដែរ។
ការប្រគេនស៊ីម៉ង់ត៍១០តោន និងទេយ្យទាននេះ គឺសម្រាប់ការប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងកសាងសាលាឆាន់១ខ្នង ទំហំ៤២ម៉ែត្រគុណ៥៥ម៉ែត្រ មានកំពស់២ជាន់ ទំហ៊ុ៤២ម៉ែត្រគុណ៥៥ម៉ែត្រ។ បើតាមការបញ្ជាក់របស់គណៈកម្មការវត្ត បានឲ្យដឹងថា សាលាឆាន់ថ្មីនេះ គ្រោងចំណាយថវិកាប្រមាណ៦០ម៉ឺនដុល្លារ ចំពោះថវិកាចំណាយក្នុង ការសាងសង់នេះគឺបានមកពីការជួយឧបត្ថម្ភរបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយផងដែរ៕