(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តយុទ្ធនាការ ចុះទៅឃាត់ខ្លួនជនជាតិ វៀតណាម៩នាក់បន្ថែមទៀត នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានការសហការ ជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ការចុះត្រួតពិនិត្យនិងធ្វើការឃាត់ខ្លូន ជនជាតិវៀតណាមនេះធ្វើឡើង ក្នុងសង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា «បន្ទាប់ពីធ្វើការត្រួតពិនិត្យរួមមក កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លូនជនជាតិវៀតណាម៩នាក់ ក្នុងនោះស្រី៣នាក់ ពីបទលួចឆ្លងដែនចូលមកស្នាក់នៅខុសច្បាប់»។ ក្រោយពីធ្វើការឃាត់ខ្លូន ជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនខ្លូនទៅកាន់ នាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕