Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំម្ចាស់​យានដ្ឋាន​២កន្លែង ដែលបង្កផល​ប៉ះពាល់ ដល់ប្រជា​ពលរដ្ឋ

18-05-2016 13:23

(ភ្នំពេញ)៖ លោក ទៀវ សំអឿន អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចម្រុះ របស់សាលាខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់ម្ចាស់អាជីវកម្មកែច្នៃរថយន្ត ដែលដាក់សម្ភារមកលើចំណីផ្លូវសាធារណៈ បង្កឲ្យខូចសណ្តាប់ធ្នាប់ និងគ្មានរបៀបរៀបរយ បណ្តាលឲ្យមានកកស្ទះចរាចរណ៍តាមផ្លូវ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ភ្នាក់ងារ Fresh News លោក ជួន សុជាតិ បានរាយការណ៍ថា «យានដ្ឋានកែច្នៃ និងជួសជុលរថយន្តខាងលើ មានចំនួន២កន្លែង មានទីតាំងស្ថិតតាមផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរខណ្ឌ ចុះត្រួតពិនិត្យលើបញ្ហលិខិតស្នាម និងធ្វើការណែនាំ បន្ទាប់ពីប្រជាពលរដ្ឋ បានសម្តែងការរិះគន់ ក្នុងវេទិការសាធារណៈ កាលពីដើមខែឧសភា កន្លងទៅ អំពីបញ្ហាយាន្តដ្ឋានទាំង២នេះ ដែលបានយកចំណែកផ្លូវសាធារណៈ ទៅចតរថយន្ត តាមចិត្តគ្មានសណ្តាប់ធ្នាប់»