(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំឪ នាថ្ងៃទី២៩ ខែឧសភាព ឆ្នាំ២០២២ អំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិុទី៥ ដែលនឹងប្រព្រឹត្តនៅថៃ្ងទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
ការអំពាវនាវបែបនេះ របស់លោក អ៊ាង សុផល្លែត បានធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំបូករុបការងារពិនិត្យលើការងារយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណបក្សស្រុក គណបក្សមូលដ្ឋានឃុំទាំង៧ សាខាបក្សភូមិនិងមេក្រុមបក្សជាច្រើននាក់។
នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត បានថ្លែងថា ការបោះឆ្នោតគាំទ្រ ជូនដល់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តបំពេញភារកិច្ច បម្រើដល់បងប្អូន ធានាបាននូវ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងការទទួលខុសត្រូវ ចំពោះការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ សង្កាត់។
លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនក្នុងគ្រប់អាណត្តិកន្លងមក និងសូមបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕