Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល សង្កាត់ស្រះចក ឆ្មក់ចាប់ជនគ្រឿងញៀនម្នាក់ ដកហូតថ្នាំមួយកញ្ចប់ និងម៉ូតូមួយគ្រឿង

18-05-2016 12:29

(ភ្នំពេញ)៖ កម្លាំងនគរបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅល្ងាចថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៦ បានឆ្មក់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានដកហូតថ្នាំញៀន ប្រភេទម្ស៉ៅក្រាមពណ៌ មួយកញ្ចប់តូច លុយ១០ម៉ឺនរៀល មូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅ និងទូរស័ព្ទដៃ ២គ្រឿងទៀត។

មន្រ្តីនគរបាលសង្កាត់ស្រះចក ជនគ្រឿងញៀននេះមានឈ្មោះ ប៉ិច សុខជា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២២ ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រោយពីបានឃាត់ខ្លួនហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសាកសួរ នៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕