(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៣៥,៩៩៨នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣១៧,៩០១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៨,៤២២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៦៩,៩៥៥នាក់
៤៖ អាយុ៥ឆ្នាំ ៤០៤,១១៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤០៥,៦០១នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,១៩៥,០៧៥នាក់ និងដូសទី៤ ចំនួន ២,៤៨៨,៧៤៥នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕