(កំពង់ស្ពឺ)៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះរោងចក្រកាត់ដេរសម្លៀកមួយកន្លែង នៅក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អគ្គិភ័យនេះបានកើតឡើងនៅម៉ោងប្រមាណ ១១៖៤០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា អាជ្ញាធរ រួមនិងកម្លាំងពន្លត់អគ្គិភ័យ បាននិងកំពុងជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ មិនទាន់មានការបញ្ជាក់ឈ្មោះរោងចក្រ ដែលកំពុងឆាបឆេះនេះនៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលថ្មើរជើងលេខ៧០ បានឲ្យដឹងថា នៅពេលនេះអង្គភាពរបស់លោក បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងទៅជួយអន្តរាគមន៍ផងដែរ។
ភ្លាមៗក្រោយកើតហេតុ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ ជូ សារុន បានដឹកនាំកម្លាំងអាវុធហត្ថជាច្រើននាក់ ចុះទៅជួយអន្តរាគមន៍ផងដែរ៕