(ព្រះសីហនុ)៖ លោក គួច ចំរេីន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជេីញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ប្រធានភូមិ អនុភូមិ មេក្រុមបក្ស និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំបិតត្រាំង និងឃុំរាម ចំនួន១៣៨នាក់ ស្រី០៦នាក់។
ពិធីនេះមានការចូលរួមលោកនអ៊ុក សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក សំហេង បុរស សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃនប់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ។
លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានថ្លែងការសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះជួយឃុំបិតត្រាំង និងឃុំរាម សាខាបក្ស និងក្រុមការងារដែលបានសហការគ្នាយ៉ាងល្អ សស្រាក់សស្រាំ តាមការណែនាំរបស់គណបក្សខេត្ត និងវាយតម្លៃអំពីគុណតម្លៃការងារដែលបានអនុវត្តកន្លងមក។
លោកក៏បានណែនាំដល់ក្រុមការងារ ត្រូវបន្តការខិតខំធ្វើសកម្មភាព និងរៀបចំផែនការ ចុះបង្រៀនសមាជិករបស់យើងឱ្យគូសសន្លឹកឆ្នោតឱ្យបានទ្វេដងសម្រាប់សមាជិកនៅតាមភូមិនីមួយៗ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងឈានទៅការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ៕