(ព្រះសីហនុ)៖ CAMHOMES បានរកឃើញអតិថិជនទាំង៥០ នាក់ដែលឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីបានទិញខុនដូ ស្នាក់នៅ និងអគារពាណិជ្ជកម្ម D’Seaview ដែលស្ថិតក្នុងតំបន់ដ៏មានសក្តានុពល ក្នុងខេត្តព្រះសីហនុ ដោយរង្វាន់ទាំង៥០នេះ រួមមានម៉ូតូ Honda Scoopy 2015 ទូរទស្សន៍ ទូទឹកក ម៉ៃក្រូវេវ និងកង្ហារជាដើម។  

លោក គួច លេងឃាង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្រ្តទីផ្សាររបស់ CAMHOMES បានឲ្យដឹងថា «ក្រៅពីផ្តល់ជូនដល់អតិថិជននូវលំនៅឋាន ដែលមានតម្លៃសមរម្យ និងការរស់នៅបែបទំនើប ហើយនោះ យើងនៅមានរង្វាន់លើកទឹកចិត្តជាច្រើនទៀត កំពុងរង់ចាំអតិថិជន ដែលមកទិញខុនដូស្នាក់នៅ ឬ​អគារពាណិជ្ជកម្មរបស់ D’Seaview»។

កាន់តែពិសេសនោះ ក្នុងខែឧសភានេះ សម្រាប់អតិថិជន ដែលបានកក់ទីតាំងពាណិជ្ជកម្មនៅខុនដូ D’Seaview នឹងទទួលបានខុនដូស្នាក់ នៅ​មួយបន្ទប់ដោយ​ឥត​គិតថ្លៃដោយស័្វយប្រវត្តិ ហើយចំពោះអតិថិជនដែលកក់ខុនដូសម្រាប់ស្នាក់នៅវិញ នឹងទទួលបាននូវទូរស័ព្ទសាមសុង Galaxy S7 ចំនួនមួយគ្រឿងភ្លាមៗផងដែរ។

ខុនដូ D’Seaview នឹងផ្តល់កន្លែងស្នាក់នៅបែបស៊ីវិល័យ ហាងទំនិញ ការិយាល័យ សណ្ឋាគារ និងភោជនីយដ្ឋាន ​ធម្មជាតិស្រស់ត្រកាល កន្លែងកម្សាន្តសម្រាប់​កុមារ និង ការរស់នៅដ៏សម្បូរបែប សម្រាប់អតិថិជនដែលមិនចូលចិត្តភាពអ៊ូអរខ្លំាង។ លំនៅឋាននិមួយៗមានតម្លៃចាប់ពីចាប់ពី ៥០.០០០​ដុល្លារ ហើយបន្ទប់​និមួយៗ​មានទំហំចាប់ពី ៤៧ ម៉ែត្រការ៉េឡើងទៅ។

សម្រាប់អតិថិជនដែលមានបំណង់ ចង់បានលំនៅឋានក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃសមរម្យហើយ មានប្រណីតភាព អាចអញ្ជើញទៅទស្សនា និងសាកសួរព័ត៌មាន នៅអគារកាណាឌីយ៉ា ឬនៅខេត្តព្រះសីហនុ ដើម្បីប្រឹក្សាយោបល់ ជាមួយអ្នកជំនាញ និងទទួលបាននូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងខុនដូ D’Seaview ក៏ដូចជាការផ្តល់ជូនពិសេស ជាច្រើនទៀត៕