(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពាន០១កន្លែង ប្រវែង១៥០ម៉ែត្រ ទទឹង៩.២ម៉ែត្រ និងផ្លូវសងខាងស្ពានប្រវែង៨០០ម៉ែត្រ ឆ្លងកាត់ទន្លេតូច ស្ថិតនៅឃុំពាមមានជ័យ ស្រុកពាមរក៌ ខេត្តព្រៃវែង។
ពិធីសម្ពោធការដ្ឋានស្ថាបនាស្ពាននោះ ក៏មានអញ្ជើញចូលរួមក្នុ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត ព្រះសង្ឃ និស្សិត សិស្សនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕