(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានលើកឡើងថា កង្វះទឹកស្អាត និងអនាម័យជាមូលហេតុមួយបណ្ដាល ឱ្យកុមារក្រិសក្រិន និងស្គមស្គាំង។
ការលើកឡើងបែបនេះ បានឡើងក្នុងកិច្ចប្រជុំស្តីពី «ការឆ្លុះបញ្ចាំងលទ្ធផលដំណើទស្សនកិច្ចសិក្សាស្វែងយល់ការងារគម្រោងលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដលគិតគូរពីអាហារូបត្ថម្ភ» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ និងក្រុមការងារជាច្រើននាក់។
ទីកស្អាត និងអនាម័យ គឺជាផ្នែកមួយដ៏សំខាន់នៃសេវាថែទាំសុខភាព និងជួយការបង្ការនូវការចម្លងរោគ ការពារ បុគ្គលិកសុខាភិបាល និងអ្នកជំងឺ ព្រមទាំងអ្នកដែលងាយរងគ្រោះដូចជា៖ ស្ត្រីមានផ្ទៃពោះ កុមារ និងជនពិការ។ កង្វះទឹកស្អាត និងអនាម័យមានផលវិបាកជាច្រើន រួមទាំងការកើនឡើងនូវហានិភ័យការឆ្លងជំងឺដែលទាក់ទងនឹងការថែទាំ សុខភាពផងដែរ៖ បន្ទុកនៃការចម្លងរោគមានកម្រិតខ្ពស់ជាពិសេសចំពោះទារកទើបនឹងកើត ដែលងាយទទួលរងនូវការ ស្លាប់ដោយសារការយាយីរបស់មេរោគ និងការបង្ករោគធ្ងន់ធ្ងរនានា នាឱកាសនេះដែរ លោក ជា សំណាង បានបញ្ជាក់ថា បញ្ហាកង្វះទឹកស្អាត និងអនាម័យជាមូលហេតុមួយបណ្ដាល ឱ្យកុមារក្រិសក្រិន និងស្គមស្គាំង រួមមាន៖
*១៖ ២៩% វាលពាសកាល រួមទាំងការចោលលាមកគ្រួសារនៅជនបទមានទម្លាប់បន្ទោបង់ពាស របស់ទារកឬកុមារតូចនិងការទុកដាក់លាមក សត្វមិនត្រឹមត្រូវ គឺជាប្រភពចម្លងមេរោគ ទៅដៃមនុស្ស ទៅដី ប្រភពទឹក និងអាហារ (CSES ២០១៧)។
*២៖ ៤១% គ្រួសារនៅជនបទមិនទាន់ទទួលបានសេវា ផ្គត់ផ្គង់ទឹកស្អាតជាមូលដ្ឋាន (CSES ២០១៧)
*៣៖ ៨៤% គ្រួសារនៅជនបទមិនទាន់ទទួលបានសេវាផ្គត់ផ្គង់ ទឹកស្ងួតដែលមានការគ្រប់គ្រងដោយសុវត្ថិភាព (MRD-NAP២) ផលប៉ះពាល់សុខភាព
*៤៖ ២៣% គ្រួសារនៅជនបទគ្មានឧបករណ៍ឬសម្ភារលាងសម្អាតដៃ ដែលមានទឹក និងសាប៊ូ (CSES២០១៧)។
បន្ថែមពីនេះទៅទៀត វិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ មានន័យថា ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការទទួលទានអាហារសម្បូរសារ ជាតិចិញ្ចឹម និងកាត់បន្ថយជំងឺនានា ការទទួលបានទឹកបរិភោគ មានសុវត្ថិភាព ការកែលមួទម្លាប់អនាម័យផ្ទាល់ខ្លួន អនាម័យ បរិស្ថាន និងបរិក្ខារអនាម័យសម្រាប់មនុស្សគ្រប់វ័យទាំងអស់ គឺ ជាកត្តាដ៏សំខាន់ចាំបាច់ (យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣)៕