(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១៧នាក់ និងរបួសស្រាល៦នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង, រថយន្តធុនតូចចំនួន៦គ្រឿង, រថយន្តធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនគោរពសិទ្ធ១លើក, ស្រវឹង១លើក, មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់២លើក, ងងុយដេក១លើក, កត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៩នាក់ (យប់៦នាក់)។
សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤,៦៣៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៨៣១គ្រឿង និងពិន័យសរុប ២,៨០៣គ្រឿង ៕