Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្ខេបព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២

27-05-2022 21:23

(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ២០ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ សហរដ្ឋអាមេរិក អនុម័តគម្រោងលក់សព្វាវុធគិតជាទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារ ឱ្យទៅសម្ព័ន្ធមិត្ត

៣៖ សម្តេចតេជោ ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីអភិរក្សនៅបឹងទន្លេសាប ជូនពលរដ្ឋដែលកាន់កាប់ចាប់ពី១០ឆ្នាំឡើង

៤៖ អធិការបតីអាល្លឺម៉ង់ថា រុស្ស៉ីនឹងមិនឈ្នះសង្គ្រាមនៅអ៊ុយក្រែន ទេ, តែណាតូក៏នឹងមិនចូលរួមដោយផ្ទាល់ក្នុងជម្លោះដែរ

៥៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរ យកចិត្តទុកដាក់សម្រួលដល់ការឆ្វែលដីជូនពលរដ្ឋ ដែលរស់នៅ និងបង្កបង្កើនផលជុំវិញបឹងទន្លេសាបយូរអង្វែងពិតប្រាកដ

៦៖ អាមេរិកនិងអ៊ុយក្រែន ពិភាក្សាអំពីគ្រោះថ្នាក់នៃការកើនឡើងភាពតានតឹង ខណៈទីក្រុងកៀវទទួលបានអាវុធកាន់តែទំនើបៗ

៧៖ សម្ដេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងមានលុយ ទៅទន្ទ្រានយកដីនៅបឹងទន្លេសាប ជ្រកក្រោមរូបភាពប្រជាពលរដ្ឋ

៨៖ លោក ហ្សេលេនស្គី រិះគន់ការបែកបាក់នៅក្នុងសហភាពអឺរ៉ុប ជុំវិញការដាក់ទណ្ឌកម្មជុំថ្មីប្រឆាំងរុស្ស៉ី

៩៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិនទេ ហើយចិនក៏មិនដាក់អន្ទាក់បំណុលកម្ពុជាដែរ

១០៖ កូរ៉េខាងជើងបើកការធ្វើតេស្តលើទន្លេ, ខ្យល់ និងកាកសំណល់ផ្សេងៗ ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រឆាំងនឹងជំងឺកូវីដ១៩

១១៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកមតិយោបល់៥ចំណុច ចំពោះកិច្ចការ និងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោក

១២៖ ម៉ុលដាវី ចាប់ខ្លួនអតីតប្រធានាធិបតីគាំទ្ររុស្ស៉ី លោក Dodon ដាក់ឃុំនៅក្នុងផ្ទះ

១៣៖ ឆ្លើយតបសំណួរក្នុងសន្និសីទអន្តរជាតិ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបន្តវេនដឹកនាំប្រទេសរបស់លោក ហ៊ុន ម៉ាណែត ចំណុះលើការបោះឆ្នោតរបស់ប្រជាពលរដ្ឋ

- ព័ត៌មាន Fresh News Plus

១៖ ព្រឹត្តិការណ៍ WWDC 2022 របស់ Apple នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)