(សៀមរាប)៖ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ កម្លាំងនគរបាលអន្តោប្រវេសន៍ ដោយមានការសហការជាមួយនាយកដ្ឋានច្រកទ្វារទី១ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានធ្វើការបណ្តេញចេញ ជនបរទេស២នាក់ មានឈ្មោះ TANGIHAERE MIRIAMA LIZZIE ANN ភេទស្រី កាន់លិខិតឆ្លងដែនលេខ LH 174238 និង ឈ្មោះ PRISTOW ANDEEHARIATA ភេទស្រី កាន់លិខិតឆ្លងដែនលេខLH 198114 ជនជាតិញ៉ូហ្សេឡែន ដែលលួចឆ្លងដែន ស្នាក់នៅហួសទិដ្ឋាការ នៅខេត្តសៀមរាប។
លោកបញ្ជាក់ទៀតថា ជនបរទេសទាំង២នាក់នេះ ត្រូវបណ្តេញចេញ តាមជើងយន្តហោះក្រុមហ៊ុន Air Asia ជើងហោះហើលេខ AK543 ពីសៀមរាបទៅ ប្រទេសញ៉ូហ្សេឡែនវិញ៕