(ស្ទឹងត្រែង)៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៦៖១៥នាទីរសៀល កំលាំងជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ត្រង់ចំណុចភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនចំនួន១៩៩៧គ្រាប់។

មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ រួមានទី១-ឈ្មោះឡយហួង ហានសឹគ ភេទប្រុស អាយុ១៨ជាតិឡាវ មុខរបរធ្វើស្រែ និង២-ឈ្មោះ ស៊ុផន វង់សាឡាត ភេទប្រុសអាយុ១៨ ជាតិឡាវ មុខរបរទាហ៊ានព្រំដែន ដោយអ្នកទាំង២នាក់ រស់នៅភូមិហួយផៃ ស្រុកស៊ូភូម៉ាក ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

មន្ត្រីអាវុធហត្ថដដែលបានញ្ជាក់ទៀតថា វត្ថុតាងដែលចាប់បានរួមមាន ថ្នាំញៀន wy ១៩៩៧គ្រាប់ ម៉ូតូ១ ទូរស័ព្ទ១ ក្បាលគ្រាប់ AK47 ចំនួន១៦គ្រាប់ និងរំសេវកន្លះកូនដប។  បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕