(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ស្បៀង និងសម្ភារៈមួយចំនួនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣១០គ្រួសារក្នុងខេត្ដបន្ទាយមានជ័យ តាមរយៈសាខាកាកបាទក្រហមកម្ពុជា។
អំណោយទាំងអស់រួមមាន៖ អង្ករ ៩តោន ៣០០គីឡូក្រាម មីយើង ៣១០កេស ត្រីខ ៣,១០០កំប៉ុង ឃីត ៣១០កញ្ចប់ ( ក្នុងនោះមាន មុង ភួយ សារុង ក្រមា ) និងកៅតង់ចំនួន ៣០ផ្ទាំង ដែលគិតជាថវិកាសរុបចំនួន៩,៤៧៩ដុល្លារ ( ប្រាំបួនពាន់បួនរយចិតសិបប្រាំបួនដុល្លារ )សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣១០គ្រួសារ មកពីស្រុកចំនួន ៧ក្នុងខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ៣១០គ្រួសារ ខាងលើនេះ បានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយគិតចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ មករហូតដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៦ ហើយកម្មវិធីចែកស្បៀង និងសម្ភារៈទាំងអស់ខាងលើនេះ នឹងត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង ៣១០គ្រួសារនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ៕