(ភ្នំពេញ)៖ បន្ទាប់ពីជំនួបពិភាក្សាការងារជាច្រើន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង លោក ឌីមេទ្រី មេតវ៉ាដេវ នាយករដ្ឋមន្រ្តីរុស្ស៊ី នៅម៉ោងប្រមាណ ៦៖៤៧ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ (ម៉ោងនៅកម្ពុជា) បានអញ្ជើញជាសហអធិបតីក្នុងពិធីចុះ លើកិច្ចព្រមព្រៀងមួយចំនួន។

កិច្ចព្រមព្រៀង ដែលចុះហត្ថលេខានោះរួមមាន៖

១-សន្ធិសញ្ញាស្តីពីបត្យាប័ន

២-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុតិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញាសហព័ន្ធរុស្ស៊ី

៣-អនុស្សារណៈនៃការយោគយល់ ស្តីពីការសហប្រតិបត្តិការ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន

៤-អនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការ អូឡាំពិកនៃប្រទេសកម្ពុជា និងរុស្ស៊ី

៥-សេចក្តីប្រកាសរួម ស្តីពីបញ្ជីសំណើរគម្រោង សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រហូតដល់ឆ្នាំ២០២០

៦-អនុស្សារណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ថាមពុលនុយក្លែអ៊ែរ

៧-អនុស្សារណៈ នៃការយោគយល់ ស្តីពីការបង្កើតក្រុមការងាររួម កម្ពុជា-រុស្ស៊ី លើកិច្ចប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលបរមាណូ ក្នុងគោលបំណងសន្តិភាព

៨-កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំង២។