(បន្ទាយមានជ័យ)៖ ខាងមន្ត្រីជំនាញ ក្នុងទឹកដីប្រទេសថៃ បានឲ្យភ្នាក់ងារ Fresh News ដឹងតាមរយៈប្រពន្ធ័ Whash App ថានៅម៉ោង២៖៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦យប់មិញនេះ មានពលករខ្មែរប្តីប្រពន្ធ១គូ បានធ្វើអត្តឃាត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ទាំងពីរនាក់តែម្តង។ តែយ៉ាងណាសមត្ថកិច្ចថៃ មិនទាន់បញ្ជាក់ថា មូលហេតុអ្វីនៅឡើយទេ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចថៃថា ពលករខ្មែរប្តីប្រពន្ធ១គូ នេះ បានធ្វើអត្តឃាតកម្ម  ដោយប្តីបានយកកាំបិតអា-ក ប្រពន្ធរហូតដល់ស្លាប់ រួចក៏អារ-ក ខ្លួនឯងតាមក្រោយ។ តែទាំងនេះ ជាការ​សន្និដ្ឋាន​បឋម របស់សមត្ថកិច្ចថៃតែប៉ុណ្ណោះ។ ការធ្វើអត្តឃាតបែបនេះ ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ ព្រោះមកដល់ពេលនេះ សមត្ថិច្ចថៃកំពុងស្រាវជ្រាវបន្ថែម។

​បើតាមការឲ្យដឹង ពីអ្នកជិតខាងអះអាង ប្តីប្រពន្ធ១គូនេះ បានឮសូរសម្លេងឈ្លោះគ្នា តាំងពីក្បាលព្រលប់ថ្ងៃទី១៦ ខែឧសភាមកម៉្លេះ តែយ៉ាងមិនបានហាមឃាត់នោះដែរ លុះដល់ព្រឹក ទើបភ្នាក់​ផ្អើល​ឆោ​ឡោឡើងតែម្ដង។

សូមបញ្ជាក់ថា ប្តីប្រពន្ធ១គូនេះ មិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែមកធ្វើការនៅខេត្តរៈយ៉ង ប្រទេសថៃ ជាកម្មករស៊ីឈ្នួលឲ្យគេ៕