(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទ Huawei ប្រចាំនៅកម្ពុជាមានការរៀបចំនូវកម្មវិធីដ៏ពិសេសមួយឈ្មោះថា Huawei Mother’s Day ដើម្បីជាការបង្កើតឱកាសអោយអ្នកចូលរួមទាំងអស់ បញ្ជាក់អំពីសេចក្តីស្រឡាញ់ បញ្ចេញនូវពាក្យពេចន៍ដែលលាក់ទុកនៅក្នុងចិត្តអស់ពេលជាយូរ ព្រោះតែភាពខ្មាស់អៀន មិនហ៊ាននិយាយចេញមក។
កម្មវិធីពិសេស របស់Huawei បានផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នក និងអ្នកម្តាយជាទីស្រឡាញ់របស់អ្នកឲ្យកាន់តែរឹងមាំ កាន់តែស្និទ្ធិស្នាល ផ្តល់អោយអ្នកក្លាហាន ហ៊ាននិយាយចេញមក ពីទំហំនៃសេចក្តីស្រឡាញ់ ចំពោះអ្នកម្តាយជាយូរមកហើយ តាមរយៈការផ្ញើរូបថតរបស់អ្នកនិងអ្នកម្តាយ រូបថតគ្រួសារ រឺរូបរបស់អ្នកផ្ទាល់ព្រមជាមួយនឹងពាក្យពេចន៍ជូនពរ ផ្ញើរទៅកាន់ក្រុមការងារ Huawei នោះ លោកអ្នកនឹងទទួលបានរូបថតដែលមានការរចនាយ៉ាងស្រស់ស្អាតដើម្បីបង្ហោះនៅលើ Facebook ផ្ទាល់របស់លោកអ្នកផងដែរ។
លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានបង្ហាញនូវ ចំណាប់អារម្មណ៍ផ្ទាល់របស់លោកយ៉ាងដូច្នេះថា «Huawei មានមោទនភាពខ្លំាង ណាស់ក្នុងការរៀប ចំនូវ កម្មវិធីដែលមានប្រយោជន៍សម្រាប់សង្គម ដូចជាព្រឹត្តិការណ៍ថ្ងៃនេះជាដើម យើងចង់ឲ្យយុវវ័យជំនាន់ថ្មីនេះ បង្ហាញសេចក្តីស្រឡាញ់ ទៅកាន់ម្តាយឲ្យបានគ្រប់ៗគ្នា ព្រោះម្តាយ គឺជាបុគ្គលតែម្នាក់គត់ដែលបានថ្នាក់ថ្នមយើង ស្រឡាញ់យើង និងយល់ចិត្តយើងបំផុត»។
លោកបន្តថា ដោយទឹកមុខញញឹមថា ដូច Huawei អ៊ីចឹង គឺតែងតែយល់ចិត្តអ្នកគ្រប់គ្នា ហើយផ្តល់តែអ្វីដែលពិសេសៗទៅដល់អតិថិជន ជាពិសេសថ្ងៃនេះ យើងបានយកកំពូលស្មាតហ្វូន របស់យើង គឺ Huawei ម៉ូឌែល Mate 8 និង GR5 ដែលជាម៉ូឌែលពេញនិយមបំផុត ទូរស័ព្ទពីរម៉ូឌែលនេះលក់ដាច់ខ្លាំងណាស់ ឡើងដាច់ស្តុកតែម្តងដើម្បីអោយអ្នកចូលរួមថ្ងៃនេះ មានឱកាសបានសាកល្បងមើលពីប្រសិទ្ធិភាពរបស់វា។
ជាងនេះទៅទៀត Huawei Mother’s Day បានបង្ហាញពីភាពជើបរំជួលរបស់ខ្លួនយ៉ាងខ្លាំងដល់ បណ្តាញសង្គម Facebook និងនៅកន្លែងប្រារព្ធពិធីផ្ទាល់តែម្ដង គឺម្នាក់ៗរំភើប រីករាយ សើចហ៊ោរ សប្បាយជាមួយការសម្តែង ការប្រកួតរូបថត និងកម្មវិធីប្រកាសអ្នកជ័យលាបភីកំពូលស្មាតហ្វូន Huawei Mate 8 មួយគ្រឿងពីក្រុមហ៊ុនទូរស័ព្ទ Huawei សម្រាប់អ្នកផ្លាស់ប្តូរ Profile រឺ Cover ជាមួយនឹងការឌីហ្សាញ ដាក់នៅក្នុងស៊ុបរចនាឡើង ដោយរូបរាងស្រស់ស្អាតរបស់ Mate 8 និង GR5 នៅលើបណ្តាញហ្វេសបុក ។
កាន់តែពិសេសនោះ ក៏មានវត្តមានកញ្ញា មាស សុខសោភា តារាចម្រៀងស្រីដែលមានប្រជាប្រិយភាព ព្រមទាំងទឹកដមសំនៀងផ្អែមស្រទន់ប្រចាំកម្ពុជា តារាភាពយន្ត តារាបង្ហាញម៉ូត ក្រុមចម្រៀង បទនិពន្ធថ្មីៗស្នាដៃកូនខ្មែរមិនចម្លងពីបរទេស តារាFacebook ល្បីៗ និងអ្នកគាំទ្រ Huawei ជាច្រើនសន្ធឹកសន្ធាប់ទៀត ក៏មាននូវការដាក់តាំងបង្ហាញទូរស័ព្ទ Huawei ម៉ូឌែល Mate 8 និង GR5 ដែលជាម៉ូឌែលពេញនិយមបំផុតសម្រាប់ឲ្យអស់លោកអ្នកបានសាកល្បងដោយសេរី ពីគុណភាព សមត្ថភាព នឹងលក្ខណៈពិសេសរបស់វាផងដែរ។
គួរបក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទលំដាប់ថ្នាក់អន្តរជាតិមួយ ធ្លាប់ធ្វើឲ្យអ្នកនិយមប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនជាច្រើន រង្គោះរង្គើរ ភ្ញាក់ផ្អើល កក្រើក ទប់អារម្មណ៍ស្ទើរតែមិនជាប់ ព្រោះ តែទូរស័ព្ទ Huawei Mate8 និង Huawei GR5 ម៉ូឌែលថ្មី ដែលមានលក្ខណៈពិសេសប្លែកៗពីគ្នា។ ដោយ Mate 8 មានលក្ខណៈពិសេស៨យ៉ាងខុសពីទូរស័ព្ទស្មាតហ្វូនដទៃ ឯណោះ រីឯ GR5 គឺជាកំពូលស្មាតហ្វូនស៊េរី G មានប្រើប្រាស់ប្រព័ន្ទស្គេនក្រយ៉ៅដៃ កាមេរ៉ាមានសមត្ថភាពខ្ពស់ ចំណែកអេក្រង់វិញមានរចនាយ៉ាងពិសេសសម្រាប់យុវវ័យជំនាន់ថ្មី បានឆក់យកបេះដូង អ្នកប្រើប្រាស់ទំាង ឡាយអោយនៅមិនស្ងៀម ហើយត្រូវតែទិញ Mate 8 និង GR5 នេះអោយខានតែបាន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh និងព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖ facebook.com/HuaweiDevice , twitter.com/HuaweiDevice,youtube.com/HuaweiDevice ,Instagram: https://instagram.com/huaweiconsumer ឬទំនាក់ទំនងតាមទូរស័ព្ទលេខ អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង៖ 010 44 99 06 និង អ៊ីមែល៖ [email protected] ៕