(បន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ ដើរទៅកាប់ដើមឬស្សី ដើម្បីយកមកប្រើប្រាស់ ខណៈពេលភ្លៀងកំពុងតែធ្លាក់ លាយលំនឹងខ្យល់រន្ទះ ក៏ត្រូវរន្ទះបាញ់ស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង។
ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យភ្នាក់ងារ Fresh News ដឹងថា ជនរងគ្រោះឈ្មោះ ភិម ផ្លង ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើនេះ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ធ្វើកោសល្យវិច័យរួចរាល់ ទើបប្រគល់សាកសពទៅកាន់គ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕