(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲ្យដឹងថា ក្រសួងការបរទេសសិង្ហបុរី អាជ្ញាធរអន្តោប្រវេសន៍ និងច្រកត្រួតពិនិត្យសិង្ហបុរី នឹងស្កេនស្នាមម្រាមដៃ ជនបរទេសទាំងអស់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ រាល់ពេលធ្វើដំណើរចេញ-ចូល ប្រទេសសិង្ហបុរី តាមផ្លូវអាកាស ផ្លូវទឹក និង ផ្លូវ គោក។
ក្រសួងការបរទេសបញ្ជាក់ថា វិធានការនេះ ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ តទៅ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕