(ភើត)៖ យន្តហោះធំបំផុតរបស់ពិភពលោក ដែលធ្វើដំណើរមកពីប្រទេសរុស្ស៊ី មានឈ្មោះថា Antonov An-225 Mriya បានចាកចេញពីប្រទេសអូស្ត្រាលីហើយ បន្ទាប់ពីបានបង្កការភ្ញាក់ផ្អើល ដល់មហាជនទូទៅ  ដែលបានមកចោមរោមមើលការមកដល់ ជាលើកដំបូងនៃយន្តហោះយក្សនេះ នៅឯអាកាសយានដ្ឋានទីក្រុងភើត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។

មុននឹងចាកចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីការដឹកជញ្ជូនម៉ាស៊ីនរុករករ៉ែមកឲ្យក្រុមហ៊ុនមួយ របស់អូស្ត្រាលីនោះពីឡុត Antonov An-225 Mriya បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ ប្រជាជនអូស្ត្រាលីទាំងអស់ដែលបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង និងទទួលស្វាគមន៍ដំណើរ មកដល់របស់ខ្លួនយ៉ាងច្រើនកុះករ ប្រកបដោយភាពកក់ក្តៅ។

គួរបញ្ជាក់ថា Antonov An-225 Mriya មានទម្ងន់ ៦០០តោន បានទាក់ទាញអ្នកទស្សនាជាង ២០,០០០នាក់ កាលពីថ្ងៃចន្ទ ម្សិលមិញ ពេលមកចុះចតនៅភាគលិចប្រទេសអូស្ត្រាលី ដើម្បីផ្ទេរម៉ាស៊ីន រុករករ៉ែទម្រង់ ១១៧តោនឲ្យក្រុមហ៊ុន WA រួចក៏បានចាកចេញទៅកាន់ សាធារណរដ្ឋឆេកវិញ។ Antonov An-225 Mriya ត្រូវបានផលិតដោយក្រុមហ៊ុនរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន៕

http://media.gettyimages.com/photos/the-front-end-of-the-antonov-an225-mriya-is-opened-prior-to-unloading-picture-id531500852