(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ១៧ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា បញ្ហានៅអ៊ុយក្រែនជា បញ្ហាសកលមិនមែនជាបញ្ហាតំបន់នោះទេ

៣៖ អ្នកនាំពាក្យ គ.ជ.ប៖ ជិះរថយន្តពាក់ផ្លាកលេខរដ្ឋសភា និងព្រឹទ្ធសភា ទៅហែបក្សអត់ខុសច្បាប់ទេ

៤៖ រុស្ស៉ី អាចនឹងបង្កើតមូលដ្ឋានយោធា ក្នុងតំបន់ Kherson របស់អ៊ុយក្រែន

៥៖ ក្រសួងទេសចរណ៍ណែនាំឱ្យផ្អាកលក់ដូរគ្រឿងស្រវឹង២ថ្ងៃ គឺមួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតឃុំ-សង្កាត់

៦៖ មិនទាន់មានតម្រូវការបន្ទាន់ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា នោះទេ, នេះបើតាម WHO

៧៖ រាជរដ្ឋាភិបាល យល់ព្រមឲ្យកម្មករនិយោគជិត ឈប់សម្រាក១ថ្ងៃមុន និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់, ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ, សរុបឈប់សម្រាកចំនួន៣ថ្ងៃ

៨៖ ដាណឺម៉ាក សន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ឱ្យទៅអ៊ុយក្រែន

៩៖ មន្រ្តីជាន់ខ្ពស់ UN ចាត់ទុកសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន

១០៖ អ៊ុយក្រែន យកខ្មោចរថក្រោះរុស្ស៉ី ដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៧លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់

១២៖ សហរដ្ឋអាមេរិកដាក់ដំណើរការក្របខ័ណ្ឌពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិកជាមួយប្រទេស ១២ផ្សេងទៀត

១៣៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថា តម្លៃស្រូវនៅកម្ពុជានឹងឡើងថ្លៃពី១០% ទៅ១៥% ស្របពេលពិភពលោកកំពុងខ្វះស្បៀងអាហារ

១៤៖ សហរដ្ឋអាមេរិក, ជប៉ុន អំពាវនាវឱ្យមានដំណោះស្រាយសន្តិវិធី ជុំវិញបញ្ហាច្រកសមុទ្រតៃវ៉ាន់

១៥៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការលុបបំបាត់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាមធ្យោបាយដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ

១៦៖ រដ្ឋាភិបាលថ្មីរបស់អូស្រ្តាលីថា ទំនាក់ទំនងជាមួយចិន នៅតែជាបញ្ហាប្រឈម

១៧៖ ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែឧសភា, អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

១៨៖ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកថា ការបញ្ជូនកងទ័ពត្រឡប់ទៅអ៊ុយក្រែនវិញ គឺនៅឆ្ងាយពីការសម្រេចចិត្ត នៅឡើយ

១៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០២៣,១៨៤នាក់, ដូសទី៣ចំនួន ៩,១២១,២១៨នាក់ និងដូសទី៤ ចំនួន ២,៣៧៣,៧៧៥នាក់ (គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២)

២០៖ មេដឹកនាំក្រុមប្រទេសក្វាដ ប្តេជ្ញាធ្វើការរួមគ្នា ដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ

២១៖ កម្ពុជានឹងបើកការិយាល័យសភាពាណិជ្ជកម្មក្រៅប្រទេសជាលើកដំបូង ក្នុងប្រទេសកាណាដា នៅសប្តាហ៍នេះ

២២៖ កិច្ចប្រជុំ APEC មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានដោយសារការខ្វែងគំនិតគ្នាលើបញ្ហារុស្ស៊ី

២៣៖ ប្រេងឆៅឡើងថ្លៃដោយសារកង្វះការផ្គត់ផ្គង់ ខណៈរដូវកាលបើកបររបស់អាមេរិកជិតមកដល់

២៤៖ វិភាគអន្តរជាតិ៖ ជប៉ុនឈានជើងចេញពី «ស្រមោល» របស់សហរដ្ឋអាមេរិក?

- ព័ត៌មាន Fresh News Plus

១៖ Samsung បន្ថែមទុនវិនិយោគ ៣៥៦ពាន់លានដុល្លារក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីពង្រឹង និងជំរុញវិស័យយុទ្ធសាស្ត្រ

២៖ ផលិតករភាពយន្តអ៊ុយក្រែន គ្រោងផលិតភាពយន្តឯកសារ ពីការឈ្លានពានរបស់រុស្ស៉ីចូលទឹកដីរបស់ខ្លួន ខណៈកន្លងទៅមានតែផលិតករហូលីវូដប៉ុណ្ណោះ

៣៖ Elon Musk កំពុងស្ថិតក្នុងរឿងអាស្រូវដ៏ក្តៅគគុកមួយ ជាមួយនឹងនារីបម្រើលើយន្តហោះ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)