(ស្វាយរៀង)៖ សត្វក្របីរបស់ប្រជាពលរដ្ឋនៅក្រុងបាវិតបានងាប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ ខណៈមន្ត្រីជំនាញចុះព្យាបាលនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

មន្ត្រីពេទ្យសត្វ និងមន្ត្រីជំនាញក្រុងបាវិតបានចុះសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិតាបិប ពិនិត្យនិងព្យាបាលសត្វគោក្របីឈឺនៅក្នុងសង្កាត់បាវិត ដែលមានសត្វគោក្របីឈឺសរុប២៣ក្បាល ក្នុងនោះគោ២ក្បាល សត្វកំពុងព្យាបាលក្របី១៥ក្បាល (សភាពធូស្រាល) និងព្យាបាលជា២ក្បាល និងងាប់ក្របី៧ក្បាល។

មន្ត្រីពេទ្យសត្វបានបន្តថា មន្ត្រីជំនាញបានចែកថ្នាំសម្លាប់មេរោគ និងណែនាំពីវិធានការសុវត្តិភាពក្នុងកំឡុងពេលផ្ទុះជំងឺបាន៥គ្រួសារ ដែលភ្នាក់ងារសុខភាពសត្វភូមិ និងម្ចាស់សត្វនៅតាមដាន និងព្យាបាលជំងឺសត្វជាប្រចាំនៅតំបន់ផ្ទុះជំងឺ៕