Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតបារាំង ដាក់កំហិតឲ្យអ្នកសុំទិដ្ឋាការទៅប្រទេសបារាំង ត្រូវធ្វើការណាត់ជួបតាមប្រព័ន្ធអ៉ីនធើណេតជាមុន

17-05-2016 13:50

(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋដែលមានបំណងដាក់ពាក្យសុំទិដ្ឋាការទៅប្រទេសបារាំង ត្រូវតែធ្វើការណាត់ជួបជាមុនតាមប្រព័ន្ធអ៉ីនធើណេត និងឲ្យបានលឿនបំផុត ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យទិដ្ឋាការ និងអាចចេញដំណើរទៅប្រទេសបារាំង។

យោងតាមទំព័រ Facebook របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ក៏បានឲ្យដឹងផងដែរថា ចាប់ពីខែឧសភា ដល់ខែកញ្ញា ការណាត់ជួបមន្រ្តីការិយាល័យទិដ្ឋាការ ត្រូវរង់ចាំរយៈពេលមួយខែ៕