Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃឹម ប៊ុនសុង នាំយកអំណោយកាកបាទក្រហម ចូលរួមរំលែកទុក្ខក្រុមគ្រួសារ ដែលរន្ទះបាញ់សម្លាប់កូនស្រី

17-05-2016 12:05

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៦ នេះ បាននាំយកអំណោយមនុស្សធម៌រួមមានថវិកា និងអង្ករ ជូនគ្រួសារមួយនៅក្នុងស្រុកពួក ដែលត្រូវរន្ទះបាញ់សម្លាប់កូនស្រី។

សូមរំលឹកថា កញ្ញា អ៉ី រំចង់ អាយុ ២១ឆ្នាំ ដែលមានលំនៅឋានក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ត្រូវបានរន្ទះបាញ់ស្លាប់នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។

អំណោយ ដែលកាកបាទក្រហមខេត្តសៀមរាម នាំយកទៅចូលរួមរំលែកមរណទុក្ខនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ រួមមាន៖ ថវិកា ៧០០,០០០រៀល អង្ករ ១០០គីឡូក្រាម និងទឹកសុទ្ធ ១០យួរ។

កាកបាទក្រហមខេត្តសៀមរាប ក៏បានឧបត្ថម្ភ ដល់ជនរងគ្រោះដោយសារផ្ទះរំលំ សង្កត់ក្រោមឥទ្ធិពលខ្យល់កន្ត្រាក់ពីរនាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ម្នាក់ ៣០ម៉ឺនរៀល រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕