(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានដឹកនាំក្រុមការងាររួមដំណើរដោយ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ចុះពិនិត្យការសាងសង់សួនច្បារ មុខវត្តបុទមវត្តី ដើម្បីវាយតម្លៃការងារនិងជំរុញឲ្យ ការសាងសង់បានឆាប់រហ័ស។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់សួនច្បារនោះ លោកអភិបាលរាជធានី បានជំរុញឲ្យថៅកែ ដែលទទួលបានសិទ្ធិ គ្រប់គ្រងសួនកុមារ និងកន្លែងក្មេងលេង ឈ្មោះ សូនី នៅមុខវត្តបុទមវត្តី ធ្វើការកែលម្អ និងរុះរើកន្លែងមួយចំនួន ដើម្បីយកកន្លែងសាងសង់បង្គន់អនាម័យ។
ជាមួយគ្នានេះ លោកអភិបាល ប៉ា សុជាតិវង្ស បានជំរុញឲ្យក្រុមការងារសាងសង់ ពន្លឿនការសាងសង់សួនច្បារនេះ ឲ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែមកដល់ក្នុងចុងឆ្នាំនេះ។
សូមជម្រាបថា សាលារាជធានីភ្នំពេញ នឹងដាក់សួនច្បារ៦៩ហិកតា និងដើមឈើ ៦ម៉ឺនដើម ឲ្យក្រុមហ៊ុនឯកជនជាអ្នកទទួលខុសត្រូវ ថែទាំវិញ៕