Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហឹុម ឆែម ប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា

17-05-2016 11:26

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ នៅពុទ្ធិកសាកល វិទ្យាលយ័ព្រះសីហមុនីរាជា រាជធានីភ្នំពេញ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ការប្រារព្ធពិធីនេះ ក៏មានការចូលរួមពី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី, សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, មន្ត្រីសង្ឃ និងមន្ត្រីរាជការគណៈគ្រប់គ្រង សាលាសមណនិស្សិត គ្រប់មហាវិទ្យាល័យ ក្នុងសាកលវិទ្យាល័យទាំងមូល ផងដែរ។

លោក សេង សុមុនី បានបន្ថែមថា ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ ការខិតខំប្រឹងប្រែង របស់សម្តេច មហាសង្ឃរាជ និងថ្នាក់ដឹកនាំទាំងអស់ ដែលបានធ្វើឲ្យសាកលវិទ្យាលយ័ មានការរីកចម្រើន គួរកត់សម្គាល់ ហើយសូមឲ្យបន្តខិតខំប្រឹងប្រែងតទៅទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ក្នុងប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល៕