(ស្វាយរៀង)៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លូន ក្នុងករណីហិង្សាដោយចេតនា ដោយយកដាវកាប់ទៅក្បាលលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារមូលហេតុសងសឹកគំនុំចាស់ពីមុន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖១៥នាទីយប់ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិព្រីងជ្រុំឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង៉ុយ សំណាង អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ និងឈ្មោះ ក្រូច សុជាតិ អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅ ភូមិព្រីងជ្រុំ ឃុំព្រះពន្លាស្រុកកំពង់រោទិ៍ព្រមទាំង។ សមត្ថកិច្ច បានដកហូតសម្ភារៈវត្ថុតាងមានដាវ កែច្នៃចំនួន ១ដើម ដែលធ្វើសកម្មភាព។

ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុ ដារ៉ា អាយុ១៦ឆ្នាំ មុខរបរកសិក មានទីលំនៅភូមិអង្គតាមោគ ឃុំប្រសូតិស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយរបួសត្រូវត្រង់ក្បាលចំនួន ១ដាវ (ដាវកែច្នៃ) បណ្តាលឲ្យរងរបួសធ្ងន់។ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពន្លា ដើម្បីចាត់ការបន្តតាមច្បាប់៕