(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតវីដេអូគំនូរជីវចលទី៣៖ «ខ្ញុំចង់ធ្វើជាមេឃុំ» ដោយក្នុងនោះបានលើកទឹកចិត្តដល់បេក្ខជនមេឃុំចៅសង្កាត់ ជាស្ត្រីផងដែរ។

តាមរយៈវីដេអូគំនូរជីវចលនេះ គ.ជ.ប បានបញ្ជាក់ពីលក្ខខណ្ឌដែលមានសិទ្ធិឈរជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាមេឃុំ ចៅសង្កាត់ គឺត្រូវតែមានសញ្ជាតិខ្មែរ ចេះអាន និងសរសេរខ្មែរបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ឃុំសង្កាត់ ដែលខ្លួនមានដំណងឈរឈ្មោះបោះឆ្នោត និងមានអាយុយ៉ាងតិច២៥ឆ្នាំ គិតមកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងត្រូវបានគណបក្សនយោបាយចុះឈ្មោះជាបេក្ខជនលេខរៀងទី១ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕

សូមទស្សនាវីដេអូគំនូរជីវចល ដូចខាងក្រោម៖