Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចាប ភក្តី ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង៥០០នាក់ បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង

22-05-2022 16:44

(ស្វាយរៀង)៖ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានប្រារព្វមិទ្ទិញ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពលោក ចាប ភក្តី សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ចុះជួយស្រុកចន្រ្ទា ប្រធានក្រុមការងារ ចុះជួយឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមចំនួន ៥៤៨នាក់។

ក្រោយពីថ្លែងសុន្ទរកថា បើកយុទ្ធនាការឃោសនា ក្បួនដង្ហែបានចេញដំណើរទៅតាមបណ្តាភូមិទាំង៨ របស់ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀងទាំងមូល បានចាប់ផ្តើមដំណើរការ ចាប់ពីម៉ោង០៧៖៣០នាទី រហូតដល់ម៉ោង ១១៖៤៥នាទី ក្នុងក្បួនដង្ហែ មានរថយន្តធំតុបតែងផ្ទាំងបដា ចំនួន០៤គ្រឿង គោយន្តចំនួន០៦គ្រឿង រថយន្តតូចចំនួន២៤គ្រឿង និងម៉ូតូចំនួន១៣៥គ្រឿង។

ទិដ្ឋភាពនៃអង្គមិទ្ទិញ និងក្បួនដង្ហែ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ អំពីសក្តានុពល និងប្រៀបខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ហើយពិតជាទទួលបាននូវជ័យជំនះ១០០% នៅពេលបោះឆ្នោត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕