(ភ្នំពេញ)៖​ នារីដ៏ស្រស់ស្អាតម្នាក់​ រួមដំណើរដោយនារីម្នាក់ទៀត​ បើករថយន្ដបត់ឆ្វេងមិនប្រយ័ត្ន​ បណ្ដាលឱ្យរថយន្ដមួយគ្រឿងទៀតបុកពេញទំហឹង​ សំណាងល្អមិនមានអ្នករងរបួស​ ប៉ុន្ដែរថយន្ដរងការខូតខាត​យ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅយប់ថ្ងៃ១៦​ ខែឧសភា​ ឆ្នាំ២០១៦​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី​កែងផ្លូវ២១៧ ក្នុងសង្កាត់មិត្តភាព​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

បើតាមសាក្សីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ រថយន្ដបង្កម៉ាក​ Camry​ Highbrid​ ពាក់ស្លាកលេខភ្នំពេញ​ 2R-2202 បើកបរក្នុងទិសដៅពីកើតទៅលិច​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង​ដោយមិនប្រុងប្រយ័ត្ន​ ក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក​ Lexus LX450 ពាក់ស្លាកលេខភ្នំពេញ 2R-6604 បើកបរដោយបុរសម្នាក់​ ក្នុងទិសដៅពីលិចទៅកើត​ ចាប់ហ្រ្វាងមិនទាន់ បានបុកពេញមួយទំហឹងបណ្ដាលឱ្យរថយន្ដ​ Camry រងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុ​ រថយន្ដទាំង២ត្រូវសមត្ថកិច្ចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី៕