Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២ម៉ឺននាក់ នៅក្រុង-ស្រុកចំនួន០៤

21-05-2022 19:11

(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកមេមត់ និងក្រុងសួង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ រកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមបណ្តាឃុំ-សង្កាត់ ក្នុងក្រុង-ស្រុកចំនួន០៤ គឺស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកមេមត់ និងក្រុងសួង មានសមាជិកសមាជិកាគណបក្សប្រជាជនចេញដង្ហែឃោសនាប្រមាណ២ម៉ឺននាក់ ក្នុងថ្ងៃទី០១នេះ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងនោះខេត្តត្បូងឃ្មុំមាន០៧ក្រុង-ស្រុក និង៦៤ឃុំ-សង្កាត់។
ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

សូមជម្រាបថា៖ នៅទូទាំងខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១១រួមមាន៖

១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សភ្លើងទៀន ៣.គណបក្សខ្មែររួបរួមជាតិ ៤.គណបក្សហ្វ៊ិនស៊ិនប៉ិច ៥.គណបក្សខ្មែរស្រឡាញ់ជាតិ ៦.គណបក្សសញ្ជាតិកម្ពុជា ៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៨.គណបក្សឆន្ទៈខ្មែរ
៩.គណបក្សយុវជនកម្ពុជា ១០.គណបក្សកែទម្រង់កម្ពុជា និង១១.គណបក្សខ្មែរតែមួយ។

ចំពោះពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នៅទូទាំងខេត្ត មានសរុបចំនួន ៤៦៩,៥៦៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៣១៨នាក់៕