(ភ្នំពេញ)៖ ស្រាបៀរ លីអូ នៅថ្ងៃទី ១៥ ខែ ឧសភា បានប្រគល់រង្វាន់ដ៏អស្ចារ្យជូនដល់គូស្វាមី ផ្អើលជាមួយរង្វាន់ជាច្រើនភរិយាថ្មីចំនួន ៨គូ ក្នុងកម្មវិធីទូរទស្សន៍ដ៏ថ្មីស្រឡាងមួយនៅលើកញ្ចក់ទូរទស្សន៍ MyTV ដែលមាន ឈ្មោះថា «LEO Beer Surprise»។
លោក វូត វីន និងអ្នកនាង រឿន សូយ ដែលមកពីខេត្តកំពង់ធំ បានទទួលរង្វាន់ប្រាក់សុទ្ធ ១ម៉ឺនដុល្លារនិងគូស្វាមីភរិយា ៧គូទៀតបានទទួលរង្វាន់ ខ្សែករពេជ្រ១គូ ១ខ្សែរ ។លោក លោក វូត វីន និងអ្នកនាង រឿន សូយ បានឲ្យដឹងថា ពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានឮឈ្មោះរបស់ពូកគេប្រកាស តាមការចាប់ឆ្នោតលើកដំបូង នៅថ្ងៃទី ៨ ខែឧសភា របស់ស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី LEO Beer Surprise។
ស្រាបៀរលីអូ បាននឹងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ និងចាប់អារម្មណ៍ ចំពោះអាពាហ៍ពិពាហ៍ រាប់រយរាប់ពាន់នៅទូទាំងកម្ពុជា អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកហើយ។ កម្មវិធី ដែលផ្តល់ជូនសម្រាប់ម្ចាស់មង្គលការ
ទាំងអស់ជាប្រចាំឆ្នាំ គឺធ្វើឡើងដើម្បីថ្លែងអំណរគុណចំពោះ អតិថិជនរបស់ខ្លួនដែលបានជ្រើសរើសយកស្រាបៀរលីអូសម្រាប់ថ្ងៃមង្គលរបស់របស់ពួកគេ ដែលញុំាងឲ្យកម្មវិធីទាំងមូលកាន់តែមានភាពអស្ចារ្យ និងរីករាយ។
ស្របជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយថ្មី របស់ស្រាបៀរលីអូ ជាមូយពាក្យស្លោកថា «ភាពអស្ចារ្យ អាចកើតមានឡើងមានឡើងគ្រប់ពេល» ឆ្នាំនេះយើងនឹងមានការផ្តល់ជូននូវរង្វាន់ធំ ជាច្រើនដែល មិនធ្លាប់មានពីមុនមក ហើយក៏ផ្តល់ជូននូវឱកាសកាន់តែច្រើនចំពោះអតិថិជនផងដែរ។ ពាក្យស្លោកនេះ ត្រូវបានជ្រើសរើសសម្រាប់យុទ្ធនាការ ផ្សព្វផ្សាយថ្មីនេះ គឺក្នុងគោលបំណងផ្តល់នូវបទពិសោធន៍នៃការបង្កើតនូវបរិយាកាសរីករាយ និងភ្ញាក់ផ្អើល។
លោក ព្រាប សុវណ្ណ ប្រធានទីផ្សារ ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់នៅស្ថានីយ៍ទូរទស្សន៍ MyTV ស្រាបៀរលីអូ ថា ការជំរុញឲ្យប្រជាជនទាំងអស់ រស់នៅប្រកបដោយភាពរីករាយ មានភាពសហការ និងភាពឆ្នៃប្រឌិតជាមួយស្រាបៀរលីអូ។
អតិថិជនរបស់ស្រាបៀរលីអូ នៅតែមានឱកាសឈ្នះរង្វាន់នៅទូទាំងប្រទេស ជាមួយកម្មវីធីផ្តល់ជូន ពិសេសសម្រាប់អាពាហ៍ពិពាហ៍ ដែលបាននឹងកំពុងដំណើរការអស់រយ:ពេល ៦ខែមកហើយហើយនឹងបញ្ចប់នៅបំណាច់ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ លោកអ្នកគ្រាន់តែជាវស្រាបៀរលីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីមង្គលការរបស់ លោកអ្នកដើម្បីមានឱកាសឈ្នះរង្វាន់ប្រាក់សុទ្ធ ១ម៉ឺនដុល្លារ និងរង្វាន់ខ្សែករពេជ្រ ជាច្រើនរង្វាន់ទៀត៕