(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួស ក្រោយក្រុមចោរបាញ់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ស្ថិតនៅជាតិលេខ៦A​ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បានចុះទៅសួរនាំពីដំណើរឿង ខណ:ជនរងគ្រោះ ត្រូវបានគេជួយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ SL មួយគ្រឿង បានបាញ់ជនរងគ្រោះ រួចបើកយកម៉ូតូទៅបាត់។