Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្តើមចេញដំណើរពីព្រលានយន្តហោះក្រុងភ្នំពេញហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំ៤ ថ្ងៃនៅប្រទេសរុស្ស៊ី

16-05-2016 21:13

(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដោយឆ្ពោះតម្រង់ទៅប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-រុស្ស៊ី រយៈពេល៤ថ្ងៃ ក្នុងទីក្រុងមូស្គូ និងទីក្រុងសូឈី។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០១៦។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារជាមួយ លោក ប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងជួបចរចាទ្វេភាគីជាមួយ លោក Dmitry Medvedev នាយករដ្ឋមន្រ្តីរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់ ដែលអមដំណើរសម្ដេចតេជោ រួមមាន៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕