(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានចេញប្រកាសព័ត៌មាន ស្តីពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោងធ្វើឡើងនៅថ្ងៃស្អែក រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលមានគណបក្សចំនួន១៧ ចូលប្រកួតប្រជែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ នៅក្នុងកិច្ចប្រជុំនាព្រឹកមិញ លោក ឯម សុផាត សមាជិក គ.ជ.ប និងប្រធានអង្គប្រជុំ បានថ្លែងថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត។

បើតាមសេចក្តីប្រកាស គ.ជ.ប បានកំណត់ថា យុទ្ធនាការបោះឆ្នោតត្រូវធ្វើឡើងក្នុងរយៈពេល១៤ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖