Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រីបណ្ឌិត កុយ ពិសី ដឹកនាំកិច្ចប្រជុំថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់យុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ

20-05-2022 15:30

(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជាវ្រធានក្រុមការងាេថ្នាក់ជាតិចុះពង្រឹងឃុំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ

លោកស្រីបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងការការពារសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ សម្រាប់យុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងឃុំ ខាងមុខនេះ និងបានចុះសួរសុខទុក្ខពលរដ្ឋងាយរងគ្រោះផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នឹងត្រូវចាប់ផ្តើមនៅថ្ងៃថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ពោលគឺចប់២ថ្ងៃមុនការបោះឆ្នោតឈានចូលមកដល់។

ដោយឡែកការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល ដោយមានគណបក្សនយោបាយចំនួន ១៧ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។