(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញរបាយការណ៍ស្ថិតិភ្ញៀវទេសចរបរទេស ដែលទស្សនាកម្ពុជា ក្នុងត្រីមាសទី១(ខែមករា ដល់ មីនា) ប្រចាំឆ្នាំ២០១៦ តាមមធ្យោបាយទាំង៣ផ្លូវ (ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក) មានចំនួន១,៣៤២,៤៧៧នាក់ កើនឡើង២.៦ភាគរយ បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០១៥ ដែលមានភ្ញៀវទេសចរណ៍ ចំនួន១,៣០៧,៨៣៦នាក់។
តាមរបាយការណ៍បានបញ្ជាក់ថា ជនជាតិដែលមកលេងកម្ពុជាមានចំនួនច្រើនជាងគេ រួមមាន វៀតណាមចំនួន ២១៧,៨៦៤នាក់, ចិនចំនួន២១៧,២១៣នាក់ កូរ៉េខាងត្បូងចំនួន១៣១,៥៤៨នាក់ ថៃចំនួន៨៥,៦៥៩នាក់ សហរដ្ឋអាមេរិកចំនួន ៧៥,៧០៦នាក់ ឡាវចំនួន ៥៨,៧៥៩នាក់ និងជនជាតិមកពីបណ្ដាប្រទេសជាច្រើនទៀត។
ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ចំពោះមធ្យោបាយធ្វើដំណើរ របស់ភ្ញៀវទេសចរ ភាគច្រើនពួកគេចូលចិត្ត មកតាមមផ្លូវអាកាស ហើយអាកាសយានដ្ឋាន ដែលលសកម្មជាងគេ មាន អាកាសយនដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ៕