(កោះកុង)៖ លោក អ៊ុត កុសល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បាននាំអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជាជូនលោក ស្រេង ហុង អភិបាលរងខេត្ត តំណាងសាខាគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង សម្រាប់ទុកផ្តល់ជូនប្រជាពលរដ្ឋជួបបញ្ហាកង្ខះខាតក្នុងជីវភាពគ្រួសារ។

លោក ស្រេង ហុង បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត និងតំណាងឲ្យក្រុមការងារសមាជិកបក្សខេត្ត លោកមានសេចក្តីសោមនោស្សរីករាយក្រៃលែងដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានពាំអំណោយសប្បុរសធម៌ ជូនដល់សាខាគណបក្សប្រជាជនខេត្តកោះកុង ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុក និងមូលដ្ឋានដែលជួបបញ្ហាកង្វះខាតក្នុងជីវភាពគ្រួសារ។

លោក ស្រេង ហុង បានបន្តថា អំណោយទាំងនេះសាខាបក្សនឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅ មិនឲ្យថ្នាក់ដឹកនាំខកបំណងឡើយ។

លោកបានបន្ថែមថា សម្រាប់ខេត្តកោះកុង លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ជូននៅសម្ភារបរិក្ខាពេទ្យជាច្រើន ក្នុងបរិបទកូវីដ១៩ ជាពិសេសលោកបណ្ឌិតបានផ្តល់ម៉ាស៊ីនបញ្ចូលអុកស៊ីសែន មានសមត្ថភាពខ្ពស់ក្នុងការបញ្ចូល ដើម្បីទុកសម្រាប់សង្គ្រោះអាយុជីវិតប្រជាពលទូទៅ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ។

លោកថា «ណប្សប្រជាជនកម្ពុជា និងកាកបាទក្រហមម្ពុជា តែងតែយកចិត្តទុកដាក់ជាប់ជានិច្ច មិនព្រងើយកន្តើយឡើយ មិនថាថ្ងៃ ឬយប់ជិតឬឆ្ងាយនោះទេ តែងតែជួយប្រជាពលរដ្ឋមានការលំបាក»

លោកបានបន្ថែមថា «ដូច្នេះបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាយើង មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលផ្តល់នៅសន្តិភាព ស្ថិរភាព សេរីភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើងឲ្យគ្រប់ៗគ្នាដើម្បីសន្តិភាពសេរីភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចំរើនទៅថ្ងៃអនាគត។ ដូច្នេះសូមបងប្អូនកុំជឿលើកការញុះញង់ របស់នយោបាយគណបក្សផ្សេងៗឲ្យសោះ»

សូមបញ្ជាក់ថា អំណោយសប្បុរសជនពីមូលនិធិទាំងអស់នោះរួមមាន៖ អង្ករចំនួន៥ តោន មីចំនួន២៥០កេស ត្រីខចំនួន២៥០យួរ ឧបករណ៍តេស្តមាន១៥០០តេស្តថវិកាចំនួន១០លានរៀល៕