(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានផ្តល់បទអន្តរាគមន៍ក្នុងវេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS)។

គណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសទើបមានសេដ្ឋកិច្ចចម្រើនលូតលាស់ចំនួន៥ រួមមាន៖ ប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហៅកាត់ថា BRICS បានរៀបចំវេទិកាលើកទី២ របស់ខ្លួន ដើម្បីជជែកបញ្ហានានា ក្រោមមូលបទ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង»។

ក្នុងបទអន្តរាគមន៍នេះ សម្តេចតេជោ ហ៊ុន សែន បា នបង្ហាញនូវក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសន្ទរកថាក្នុងវេទិកានេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមូលបទនៃវេទិកា «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» ពិតជាបានឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមនានាទាំងប្រពៃណី និងមិនប្រពៃណី ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។

ខាងក្រោមនេះ គឺជាសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងវេទិកា៖