Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមន៍នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ជាង១០០នាក់ ទទួលបានការបណ្ដុះបណ្ដាលក្នុងនាមជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់

19-05-2022 18:31

(ភ្នំពេញ)៖ សមាគមន៍នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ (នកសអ) បានរៀបចំការបណ្ដុះបណ្ដាលដល់សមាគមន៍នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ស្រុកឆ្លូង នៃខេត្តក្រចេះ ក្នុងនាមជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ស៊ុន សាភឿន តំណាងរាស្ដ្រមណ្ឌលខេត្តក្រចេះ និងមានការចូលរួមពីលោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងជាប្រធានសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រី គង់ លឹមហូ អភិបាលរងស្រុក និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ស្រុក ព្រមទាំងនារីនៅក្នុងក្រុមប្រឹក្សាស្រុកឆ្លូង សមាជិកសមាគមន៍នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សរុបចំនួន១១០នាក់។

នារឱកាសនោះ លោកស្រី ស៊ុន សាភឿន ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន១លានរៀល ដល់សមាជិកសមាគមន៍នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ស្រុកឆ្លូង ដែលចូលរួមវគ្គបណ្ដុះបណ្ដាលនោះផងដែរ៕