(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានថ្លែងឲ្យដឹងថា សម្រាប់ការសាងសង់តូបកំសាន្ត និងខ្លោងទ្វារឆ្នេរទាំងអស់ នឹងមិនប្រើប្រាស់ថវិការបស់រដ្ឋនោះទេ គឺធ្វើឡើងតាមរយៈការអំពាវនាវសប្បុរសជនជួយសាងសង់ជំនួសវិញ។ នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦នេះ។

រដ្ឋមន្រ្តីកណ្តាប់ដែករូបនេះបានបញ្ជាក់ថា «ខ្ញុំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងផ្តើមឧបត្ថម្ភសាងសង់មុនគេដើម្បីបើកឆាក»

សម្រាប់កិច្ចប្រជុំនេះលោកទេសរដ្ឋមន្រ្តី បានពិភាក្សាបញ្ហាចំនួន៥ រួមមាន៖ ១/បើករបងបាំងខឿនខាន់ព្រំដី តូបដែលលយចូលឆេ្នរសមុទ្រខុសពីការកំណត់ ២/បើកច្រកធើ្វខ្លោងច្រកចូល ដោយដាក់ឈោ្មះ (ឆេ្នរឯករាជ្យ ឆេ្នរអូរឈើទាល ឆេ្នរអូតេ្រះ...) ដើម្បីឲ្យកូនខែ្មរសា្គល់ និងទេសចរណ៍ ព្រោះកន្លងមកចេះតែហៅឈ្មោះក្រុមហ៊ុនបរទេស, ដើរត្រង់មិនបាន ព្រោះទើសតូប និងមើលមិនឃើញសម្រស់ និងលំហសមុទ្រ ៣/សម្រាប់ខ្លោងច្រកចូល សូមអំពាវនាវសប្បុរសជនចូលរួម ដោយអនុញាតឲ្យដាក់ឈោ្មះ តែមិនទទួលក្រុមហ៊ុនផ្សាយបារី ឬ គ្រឿងស្រវឹង ៤/អភិវឌ្ឍន៍តំបន់បៃតង និងបម្រែបម្រួលអាកាសធាតុ និង៥/.លើកកម្ពស់ជីវភាពប្រជាជន និងបង្កើតការងារជូនយុវជន៕