(បន្ទាយមានជ័យ)៖ ពលករខ្មែរម្នាក់ ជួបគ្រោះថ្នាក់ឆក់ចរន្តអគ្គិសនីស្លាប់ នៅខេត្តឆាក់ឆឺនសៅ ប្រទេសថៃ ហើយភាគីថៃ បានជួយបញ្ជូនសពត្រឡប់មកប្រគល់ឲ្យសាច់ញាតិ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត នៅព្រលបថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ចាន់រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំជា កម្មករសំណង់នៅក្នុងខេត្តកើតហេតុលើ និងមានទីលំនៅភូមិ-ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពពីសាច់ញាតិបានឲ្យភ្នាក់ងារ Fresh News ថា ជនរងគ្រោះបានឆក់ចរន្តអគ្គិសនី កាលពីម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ដោយគិតថា មិនទាន់ស្លាប់ក៏ នាំគ្នាបញ្ជូនទៅមន្ទីរពេទ្យថៃសង្គ្រោះ តែទោះបីជាយ៉ាងណាជនរងគ្រោះ បានស្លាប់ទៅហើយមុខដល់មន្ទីរពេទ្យ៕