(បន្ទាយមានជ័យ)៖ នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភានេះ បានឃាត់ខ្លួនបុរសម្នាក់ តាមដីការរបស់សាលាដំបូងខេត្តពីបទឆបោក។
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួន លោក តួ ធានទី អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាអតីតជំនួយការឧបនាយករដ្ឋមន្ត្រីមួយរូប តាមដីការបស់តុលាកាខេត្តបន្ទាយមានជ័យ ពីបទឆបោក ដោយផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃបង្ហាញខ្លួននេះតទៅ៕