(ភ្នំពេញ)៖ កសាងប្រទេសឱ្យរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ គឺឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្នក្រោមបន្ទាត់នយោបាយកសាងជាតិប្រកបដោយភាពប្រាកដនិយម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជា បានរីកចម្រើនគួរជាទីមោទនភាព។ កម្ពុជា បានក្លាយពីឋានៈជាប្រទេសក្រីក្រវេទនា ក្លាយជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតទាប ប្រជាពលរដ្ឋដែលមានជីវភាពក្រោមបន្ទាត់ក្រីក្រ ១០០ភាគរយ ត្រូវបានកាត់បន្ថយជាបន្តបន្ទាត់ រហូតសល់ក្រោម ៩ភាគរយ នាពេលបច្ចុប្បន្ន។

បេសកកម្មកសាងជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតែជាបេសកកម្មចាំបាច់របស់រាជរដ្ឋាភិបាល កើតពីគណបក្សប្រជាជនកម្ពុជា ដើម្បីជាការតបស្នងចំពោះការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋតាមរយៈសន្លឹកឆ្នោត ដែលធ្វើឡើងរាល់៥ឆ្នាំម្តងនោះ។

រយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហារបស់ជាតិ និងធ្វើឱ្យជាតិមានការរីកចម្រើន បើទោះបីត្រូវជួបនូវការយាយីយ៉ាងខ្លាពីជំងឺកូវីដ១៩ក៏ដោយចុះ។

សូមអានសមិទ្ធផលជាតិពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១៖ https://t.me/freshnewsasia/93637