(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានឲ្យដឹងថា ទីតាំងចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ នឹងត្រូវបន្ថែមពីលើអ្វីដែលមានសម្រេច ដែលចាក់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (ធីតា) ដើម្បីបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ទាំងដូសទី៣ និងទី៤)។

តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ខែឧសភាតទៅ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ចំនួន៤០០នាក់ នឹងចូលរួមចាក់វ៉ាក់សាំងជូនសិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន៖