(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រគល់ផ្ទះសប្បុរសធម៌ ជូនចាស់ជរាគ្មានទីពឹង នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីបញ្ចប់ពីធីប្រកាសទទួលស្គាល់យុវជនគណប្សប្រជាជនម្ពុជា។
ក្នុងឱកាសសួរសុខទុក្ខនោះ លោក ហ៊ុន ម៉ាណែត បានប្រគល់ផ្ទះ២ខ្នង ជូនចាស់ជរាគ្មានទីពឹង ផ្ទះទី១ប្រគល់ជូនលោកយាយ ម៉ែន តន(ស្រ្ដីម៉េមាយ) អាយុ៧៧ឆ្នាំ ផ្ទះទី២ ប្រគល់ជូនលោកយាយ ខាត់ យ៉ាន់ អាយុ៨៩ឆ្នាំ មានកូនពិការម្នាក់ ស្ថិតក្នុងភូមិបឹងទទា ឃុំរាយប៉ាយ ស្រុកកងមាស។ បន្ទាប់ពីប្រគល់ផ្ទះសប្បុរសធម៌២ខ្នងរូចមក លោក ហ៊ុន ម៉ាណែត និងក្រុមការងារ បានសម្រេចផ្តល់ អណ្តូងទឹក២ ព្រមទាំងបានបញ្ជូនស្រ្តីម្នាក់ឈ្មោះ យេង ហ័ង អាយុ៣៣ ប្តីឈ្មោះ ឈិន ឈ័ង អាយុ៣៤ មុខរបរកសិករដែលមាន ជម្ងឺបេះដូង ប្រហោងធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញផង ក្រោមការឧបត្ថម្ភទៅលើការព្យាបាលទាំងស្រុង។
ជាចុងក្រោយអាជ្ញាធរ លោកតា លោកយាយ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានបង្ហាញអារម្មណ៍សប្បាយរីករាយជាអនេក និងសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តសប្បុរសធម៌ មនុស្សធម៌របស់ លោក ហ៊ុន ម៉ាណែតព្រមទាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដែលចុះមកស្វែងយល់ពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ដល់មូលដ្ឋាន៕